កំពុងស្វែងរកវិធីការពារខ្លួនអ្នក និងមនុស្សជាទីស្រលាញ់របស់អ្នក ទាំងផ្នែកសុខភាព ទាំងផ្នែកហិរញ្ញវត្ថុមែនទេ? អ្នកអាចក្រឡេកមើល ហ្វតតេ ឡាយហ្វ៍ បាន។ ហ្វតតេ ឡាយហ្វ៍ មានការផ្ដល់ជូនយ៉ាងពិសេសសម្រាប់ អតិថិជនដែលបានចុះឈ្មោះជាវបណ្ណសន្យារ៉ាប់រងអាយុជីវិត លើគម្រោងគាំពារ ឬ បណ្ណសន្យារ៉ាប់រងអាយុជីវិត សម្រាប់ការសិក្សា ក្នុងរយៈពេលមួយខែពេញ គិតចាប់ពីខែមិថុនានេះតទៅ។ ខាងក្រោមនេះ ជាអ្វីដែលអ្នកនឹងទទួលបាន នៅពេលដែលអ្នកបានចុះឈ្មោះជាវបណ្ណសន្យារ៉ាប់រងអាយុជីវិត គម្រោងណាមួយពី ហ្វតតេ ឡាយហ្វ៍ ក្នុងខែមិថុនា៖
លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត៖
1. ការបញ្ចុះតម្លៃ 30% លើការជាវបណ្ណសន្យារ៉ាប់រងយានយន្ត
2. បណ្ណសន្យារ៉ាប់រងលើទោចក្រយានយន្ត (ម៉ូតូ) របស់ភាគីទីបីដោយឥតគិតថ្លៃរយៈពេល 1 ឆ្នាំ ជាមួយទឹកប្រាក់ធានារហូតដល់ 5,000ដុល្លារ
ការបន្ថែមជូនការធានាទាំងនេះ គឺជាវិធីដ៏ល្អមួយដើម្បីការពារខ្លួនអ្នក និងក្រុមគ្រួសាររបស់អ្នកពីហានិភ័យផ្នែកហិរញ្ញវត្ថុបានយ៉ាងមានប្រសិទ្ធិភាពពីឧបត្តិហេតុចៃដន្យណាមួយ។ តួយ៉ាង ប្រសិនបើអ្នកជួបប្រទះគ្រោះថ្នាក់ចរាចរណ៍ បណ្ណសន្យារ៉ាប់រងយានយន្តរបស់អ្នកនឹងជួយទូទាត់ថ្លៃជួសជុលរថយន្តរបស់អ្នក។ មិនត្រឹមតែប៉ុណ្ណោះ បណ្ណសន្យារ៉ាប់រងទោចក្រយានយន្ត (តតីយជន) នឹងជួយទូទាត់ថ្លៃព្យាបាលរបស់ភាគីទីបី ដែលពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍នោះផងដែរ។ ការផ្តល់ជូននេះមានសុពលភាពចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2023។
បន្ថែមពីលើការធានារ៉ាប់រងបន្ថែមទាំងនេះ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍ ក៏ផ្តល់នូវអត្ថប្រយោជន៍ផ្សេងៗជាច្រើនផងដែរ រួមមានៈ
ប្រសិនបើអ្នកកំពុងស្វែងរកផលិតផលបណ្ណសន្យារ៉ាប់រងអាយុជីវិតដែលអាចទុកចិត្តបាន និងមានតម្លៃសមរម្យ នោះបណ្ណសន្យារ៉ាប់រងអាយុជីវិត លើគម្រោងគាំពារ និងបណ្ណសន្យារ៉ាប់រងអាយុជីវិតសម្រាប់ការសិក្សា គឺជាជម្រើសដ៏ល្អបំផុត។ ជាមួយនឹងការផ្ដល់ជូនដ៏ពិសេសនេះ លោកអ្នកអាចទទួលបានការធានារ៉ាប់រងបន្ថែមមួយកម្រិតទៀតក្នុងការការពារខ្លួនអ្នក និងមនុស្សជាទីស្រលាញ់របស់អ្នកយ៉ាងមានសុវត្ថិភាព។
ចុះឈ្មោះជាវបណ្ណសន្យារ៉ាប់រងអាយុជីវិត របស់ ហ្វតតេ ឡាយហ្វ៍ថ្ងៃនេះ ហើយទាញយកអត្ថប្រយោជន៍ដ៏ចំណេញពីការផ្ដល់ជូនដ៏អស្ចារ្យនេះ!