ក្នុងនាមជាមាតាបិតា យើងទាំងអស់គ្នាតែងតែប្រាថ្នាចង់ឃើញកូនៗរបស់យើងមានអនាគតល្អ។ នៅពេលដែលយើងចាប់ផ្តើមគ្រួសារមួយ ការសម្រេចចិត្ត និងសកម្មភាពរបស់យើងស្ទើរតែទាំងអស់គឺសំដៅឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង និងជោគជ័យរបស់កូនរបស់យើង។
យើងទាំងអស់គ្នាប្តេជ្ញាមើលថែរក្សាកូនរបស់យើងឱ្យបានល្អ និងផ្តល់ឱ្យពួកគេនូវអ្វីដែលល្អបំផុតដើម្បីជោគជ័យក្នុងជីវិត។ ដូចនេះការអប់រំ តាំងពីមត្តេយ្យ រហូតដល់សាកលវិទ្យាល័យ និងលើសពីនេះ គឺមានសារៈសំខាន់ណាស់សម្រាប់ពួកគាត់។
ការសិក្សានៅសាកលវិទ្យាល័យមិនមែនជាការងាយស្រួលនោះទេ។ តម្លៃសិក្សានៅសាកលវិទ្យាល័យគឺខ្ពស់ខ្លាំងណាស់នៅពេលបច្ចុប្បន្ន ជាពិសេសនៅប្រទេសអភិវឌ្ឍ។
ប្រឈមមុខនឹងការចំណាយ វាហាក់ដូចជាកិច្ចការដ៏គួរឱ្យភ័យខ្លាចមួយ ក្នុងការសន្សំប្រាក់យ៉ាងច្រើនសម្រាប់ការសិក្សានៅសាកលវិទ្យាល័យរបស់កូនៗរបស់យើង
"តើខ្ញុំអាចសន្សំបានច្រើនប៉ុណ្ណា ព្រោះខ្ញុំត្រូវចំណាយច្រើនចំពោះជីវភាពប្រចាំថ្ងៃរបស់គ្រួសារខ្ញុំ?"
«តើមានរឿងអ្វីកើតឡើងចំពោះខ្ញុំ ប្រសិនបើខ្ញុំមិនអាចរកប្រាក់ចិញ្ចឹមគ្រួសារបានទៀតទេ?»
ទាំងនេះជាសំណួរជារឿយៗដែលតែងតែកើតឡើងនៅពេលដែលយើងគិតអំពីអនាគតរបស់កូនៗយើង។
ដោយមើលឃើញដូចនេះហើយ ទើប Forte Life ត្រូវបានបង្កើតឡើង។ ជាមួយបណ្ណសន្យារ៉ាប់រងគម្រោងការសិក្សារបស់ Forte Life យើងអាចជួយអ្នកក្នុងការធានាឱ្យកូនរបស់អ្នកបានបញ្ចប់ការសិក្សារបស់ពួកគេ ទោះបីជាមានបញ្ហាអ្វីក៏ដោយ។ លោកអ្នកអាចសន្សំប្រាក់បន្តិចបន្តួចជារៀងរាល់ខែពី 10 ទៅ 17 ឆ្នាំ។ វាក៏ធានាផងដែរថាប្រសិនបើមានរឿងអកុសលកើតឡើងចំពោះអ្នក គ្រួសាររបស់អ្នក ឬកូនរបស់អ្នកនឹងទទួលបានប្រាក់បំណាច់ដែលអាចយកទៅជួយដល់ការសិក្សារបស់កូនអ្នក ឬអ្វីផ្សេងទៀតដែលអ្នកចង់បាន។
បន្ថែមពីលើការទូទាត់សាច់ប្រាក់ដែលបានធានារបស់អ្នកនៅចុងបញ្ចប់នៃរយៈពេលកំណត់ របស់អ្នក អ្នកក៏មានសិទ្ធិទទួលបានអត្ថប្រយោជន៍ពិសេសបូលរួមនឹងប្រាក់សន្សំរបស់អ្នក។
លោក បញ្ញា មានកូនស្រីអាយុ៣ឆ្នាំ ហើយថ្មីៗនេះ គាត់តែងតែបារម្ភពីជំងឺកូវីដ១៩។ គាត់បានស្វែងរកសេវាធានារ៉ាប់រងដែលសាកសមចំពោះគ្រួសារគាត់ ជាពិសេសនៅពេលដែលមានហេតុការណ៍អាក្រក់ណាមួយកើតឡើងចំពោះគាត់។
លោក បញ្ញា ជាពាណិជ្ជករដែលតែងតែធ្វើដំណើរ និងជួបអតិថិជនជាញឹកញាប់។ ដោយសារតែការងារដែលមានហានិភ័យខ្ពស់ ជាពិសេសនៅក្នុងជំងឺរាតត្បាតនាពេលបច្ចុប្បន្ននេះ គាត់ព្រួយបារម្ភយ៉ាងខ្លាំងអំពីសុខុមាលភាពហិរញ្ញវត្ថុរបស់គ្រួសារគាត់ និងអនាគតកូនគាត់ ប្រសិនបើមានបញ្ហាអ្វីកើតឡើងចំពោះគាត់។ ដូច្នេះ គាត់បានធ្វើការសម្រេចចិត្តដោយជាវបណ្ណសន្យារ៉ាប់រងគម្រោងការសិក្សារបស់ Forte Life។
បណ្ណសន្យារ៉ាប់រងគម្រោងការសិក្សារបស់ Forte Life ផ្តល់ឱ្យគាត់នូវប្រាក់ឧបត្ថម្ភពិសេសសម្រាប់ការអប់រំ 100 ដុល្លារនៅពេលដែលកូនប្រុសរបស់គាត់មានអាយុ 12 ឆ្នាំ។ លើសពីនេះ 18,000 ដុល្លារ ប្រសិនបើការសន្សំរបស់គាត់ឈានដល់កាលកំណត់ គាត់នឹងទទួលបានប្រាក់បន្ថែមចំនួន 5,400 ដុល្លារ ដូចនេះទឹកប្រាក់សរុបរបស់គាត់គឺ 23,400 ដុល្លារ។ ក្នុងនោះដឺរអត្ថប្រយោជន៍ 30% បន្ថែមពីលើការសន្សំរបស់គាត់ទៀត។
ការទូទាត់សាច់ប្រាក់នៅចុងបញ្ចប់នៃបណ្ណសន្យាគឺមានអត្ថប្រយោជន៍ច្រើនបំផុង អ្វីដែលសំខាន់នោះគឺ លោក បញ្ញា មិនចាំបាច់ព្រួយបារម្ភទៀតទេប្រសិនបើមានរឿងអកុសលកើតឡើងចំពោះគាត់។ ដូចនេះលោក បញ្ញា រស់នៅដោយភាពជឿជាក់ មានភាពកក់ក្តៅ ព្រោះគាត់មានសំណាញ់ការពារសុវត្ថភាព ជាពិសេសប្រាក់ឧបត្ថម្ភសម្រាប់ការសិក្សារបស់គាត់។
ការធានាអនាគតគ្រួសារអ្នក មិនថាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ គឺគ្រាន់តែជំហានងាយៗមួយចំនួនប៉ុណ្ណោះ!
ទាក់ទងតាមរយៈលេខ 023 885 077 ឬ 098 802 802 យើងនឹងជួយអ្នកឆ្ពោះទៅរកអនាគតដ៏ល្អប្រសើរសម្រាប់គ្រួសាររបស់អ្នក!
#ForteLife #LifeEducation