ថ្ងៃព្រហស្បតិ៍ 04 មេសា 2024
ជំនួបដ៏មានអត្ថន័យជាមួយនឹងលោក Robert Trieu ជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ ហ្វតតេ ឡាយហ្វ៍

ជំនួបរវាងលោក Robert Trieu មានឈាមជ័រជាខ្មែរ ជាអតីតទីប្រឹក្សាធានារ៉ាប់រងដ៏ជំនាញ និងមានបទពិសោធន៍ជាង ៣០ ឆ្នាំ មួយរូប នៅលើវិស័យធានារ៉ាប់រងអាយុជីវិត។ ដំណើរជីវិតការងារ បានពាំនាំរូបគាត់ ឱ្យឆ្លងកាត់នៅតាមបណ្តាប្រទេសជាច្រើន រួមទាំង កាណាដា តៃវ៉ាន់ ចិន និងវៀតណាម រហូតដល់ចូលនិវត្តន៍នៅក្នុងខែធ្នូ ឆ្នាំ ២០២២។

 

 

ត្បិតលោកបានចូលនិវត្តន៍ក៏ពិតមែន ប៉ុន្តែចំណង់ចំណូលចិត្តរបស់គាត់ នៅលើវិស័យនេះនៅតែមានយ៉ាងក្លៀវក្លា។ គាត់បានក្លាយជាសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យរបស់ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍ ដែលការសម្រេចចិត្តយកតួនាទីនេះ ត្រូវបានជំរុញដោយចក្ខុវិស័យរបស់គាត់ផ្ទាល់ ក្នុងការចូលរួមលើកកម្ពស់សមត្ថភាពរបស់ទីប្រឹក្សាធានារ៉ាប់រងអាយុជីវិត នៅក្នុងទឹកដីកំណើត។ អ្នកជំនាញ និងភាពជាអ្នកដឹកនាំរបស់លោកសន្យាថានឹងរៀបចំអនាគតនៃការធានារ៉ាប់រងអាយុជីវិតនៅកម្ពុជា។

 

ថ្មីៗកន្លងទៅនេះ លោក រ៉ូបឺត បានចែករំលែកចំណេះជំនាញរបស់គាត់ទៅកាន់បងប្អូនទីប្រឹក្សាធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍។ ជំនួបនេះ ផ្តោតសំខាន់លើការពង្រឹងការអភិវឌ្ឍន៍ផ្ទាល់ខ្លួន និងវិជ្ជាជីវៈ ជាពិសេសនៅក្នុងវិស័យធានារ៉ាប់រងអាយុជីវិត។ តាមរយៈការបំផុសគំនិត និងលើកទឹកចិត្ត ជាមួយនឹងចំណេះដឹងដ៏សម្បូរបែបរបស់គាត់ បានជំរុញទីប្រឹក្សាធានារ៉ាប់រងរបស់យើង ប្តេជ្ញាបន្តផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុដល់គ្រួសារកម្ពុជា៕

ត្រូវការជំនួយមែនទេ?

សូមទាក់ទងមកកាន់អ្នកជំនាញរបស់យើងខ្ញុំ ដើម្បីស្វែងយល់បន្ថែមតាមរយៈលេខ ០៩៨ ៨០២ ៨០២ ឬធ្វើការស្នើសុំដើម្បីឱ្យក្រុមការងារយើងទាក់ទងទៅលោកអ្នកវិញ យើងនឹងឆ្លើយតបទៅអ្នកវិញឱ្យបានឆាប់តាមដែលអាចធ្វើបាន។
អត្ថបទពាក់ព័ន្ធ
អត្ថបទពាក់ព័ន្ធ