ភ្នំពេញ៖ កាលពីថ្ងៃទី១៨ ខែសីហា នេះក្រុមហ៊ុនហ្វតតេឡាយហ្វ៍ បានរៀបចំកម្មវិធីសម្ពោធផលិតផលធានារ៉ាប់រងអាយុជីវិតថ្មី ដែលមានឈ្មោះថា គ្រុបមេដប្រូ និង គ្រុបមេដប្រូ ផ្លើស ពីលើផលិតផលដែលកំពុងបម្រើក្នុងទីផ្សារ (ផលិតផលអាយុជីវិតមានកាលកំណត់ជាក្រុម) ជាពិសេសដើម្បីការពារសុខភាពនិយោជិត និងអ្នកនៅក្នុងបន្ទុករបស់និយោជិត របស់ក្រុមហ៊ុនដែលកំពុងស្វែងរកការការពារសុខភាពរបស់និយោជិត និងអ្នកក្នុងបន្ទុក។ កម្មវិធីនេះត្រូវបានប្រព្រឹត្តឡើងនៅសណ្ឋាគារ រ៉ាហ៊្វល ឡឺរ៉ូយ៉ាល់ និងត្រូវបានអញ្ជើញចូលរួមជាគណៈអធិបតីយដោយ ឯកឧត្តម ប៊ូ ច័ន្ទភីរូ និយ័តករធានារ៉ាប់រងកម្ពុជា លោក យក់ ចំរើនឫទ្ធិ ប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ លោក ព្រូ ស៊ីថន អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍ គណៈគ្រប់គ្រង និងបុគ្គលិកជាច្រើនរូបរបស់ក្រុមហ៊ុន។
[Photo 1: ពិធីកាត់ខ្សែបូ អបអរសាទរការសម្ពោធផលិតផលថ្មី] រូបភាពកណ្តាល ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា ខាងឆ្វេង លោក យក់ ចំរើនឫទ្ធិ ប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ និងខាងស្តាំ លោក លោក ព្រូ ស៊ីថន អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍
យើងបានមើលឃើញថា និយោជិត គឺជាធនធានដ៏សំខាន់សម្រាប់អាជីវកម្មរបស់ក្រុមហ៊ុន ពួកគេគឺជាធនធានដ៏មានតម្លៃបំផុតដែលជម្រុញអោយក្រុមហ៊ុនទទួលបានជោគជ័យ។ ដូច្នេះការផ្តល់នូវការការពារ និងយកចិត្តទុកដាក់ទៅលើសុខុមាលភាពរបស់បុគ្គលិក គឺជាកត្តាចម្បងនៃការរក្សាធនធានមនុស្សក្នុងស្ថាប័នដូចគ្នា។ អត្ថប្រយោជន៍ទូលំទូលាយ ដែលបុគ្គលិកអាចទទួលបានពីក្រុមហ៊ុន អាចធ្វើអោយពួកគេមានអារម្មណ៍ថាទទួលបានការអោយតម្លៃ បង្កើននូវភាពពេញចិត្តនៃការងារដែលពួកគេកំពុងអនុវត្តន៍ និងទទួលបានការចូលរួម។ ហ្វតតេ ឡាយហ្វ៍ បានកត់សម្គាល់ឃើញពីបញ្ហាទាំងនេះ ទើបជម្រុញអោយក្រុមហ៊៊ុនបង្កើតជាផលិតផលធានារ៉ាប់រងអាយុជីវិតថ្មី និងមានតែមួយគត់ក្នុងប្រទេសកម្ពុជា ដែលផ្តល់ការយកចិត្តទុកដាក់យ៉ាងខ្លាំង និងពិសេសទៅលើនិយោជិត ហើយផលិតផលដែលយើងទើបបង្កើតថ្មីនោះមានឈ្មោះថា ផលិតផលបន្ថែម គ្រុបមេដប្រូ។
[Photo 2: លោក ព្រូ ស៊ីថន អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍ ធ្វើសុន្ទរកថា បើកកម្មវិធី
គ្រុបមេដប្រូ គឺជាផលិតផលបន្ថែមតែមួយគត់ ដែលផ្តល់ការធានារ៉ាប់រងយ៉ាងទូលំទូលាយផ្នែកសុខភាពដល់និយោជិតរបស់លោកអ្នក និងអ្នកក្នុងបន្ទុករបស់និយោជិតទៅតាមគម្រោងដែលបានជ្រើសរើស។ អត្ថប្រយោជន៍នៃផលិតផលនេះគឺ ទូទាត់សំណងលើថ្លៃសេវាវេជ្ជសាស្ត្រទាំងឡាយដែលកើតមានឡើងនៅពេលដែលនិយោជិត ឬអ្នកក្នុងបន្ទុករបស់និយោជិតចូលព្យាបាលដោយសម្រាកក្នុងមន្ទីរពេទ្យដែលបណ្តាល មកពីជំងឺ ឬ គ្រោះថ្នាក់ ជាមួយនឹងជម្រើសនៃការទទួលបានការព្យាបាលទូទៅ និង សង្គ្រោះបន្ទាន់ ទាំងក្នុងតំបន់អាស៊ី និង ជុំវិញពិភពលោក ។
ជាមួយអត្ថប្រយោជន៍ជាច្រើន នៃការធានារួមមាន៖ ថ្លៃសេវាបន្ទប់ គ្រែ និងអាហារប្រចាំថ្ងៃ - ថ្លៃសេវារថយន្តគិលានសង្គ្រោះបន្ទាន់ - ថ្លៃសេវាព្យាបាលដោយសម្រាកក្នុងមន្ទីរពេទ្យ - អត្ថប្រយោជន៍ជាសាច់ប្រាក់សម្រាប់ការព្យាបាលដោយសម្រាកក្នុងមន្ទីរពេទ្យ - ថ្លៃសេវាវះកាត់ព្យាបាលដោយមិនសម្រាកក្នុងមន្ទីរពេទ្យ - ថ្លៃសេវាលាងឈាម - ថ្លៃសេវាព្យាបាលជំងឺមហារីក ដោយមិនសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ - ថ្លៃសេវាព្យាបាលមុន និងក្រោយការព្យាបាលដោយសម្រាកក្នុងមន្ទីរពេទ្យ - ថ្លៃសេវាព្យាបាលសង្គ្រោះបន្ទាន់បណ្តាលមកពីគ្រោះថ្នាក់ - អត្ថប្រយោជន៍ជាសាច់ប្រាក់សម្រាប់ការព្យាបាលដោយមិនសម្រាកក្នុងមន្ទីរពេទ្យ - ថ្លៃសេវាព្យាបាលផលវិបាកកំឡុងពេលស្ត្រីមានផ្ទៃពោះ - ថ្លៃសេវាព្យាបាលក្រៅពីផ្នែកវេជ្ជសាស្ត្រ ។ ហ្វតតេ ឡាយហ្វ៍ ជឿជាក់ថាធានារ៉ាប់រង អាចដើរតួនាទីយ៉ាងសំខាន់សម្រាប់ការការពារ កាត់បន្ថយបន្ទុកនៃការចំណាយលើការការពារសុខភាពរបស់និយោជិក។ នេះបើតាមការបញ្ជាក់ពីលោក ជៀប សុភ័ក្រ នាយកប្រតិបត្តិចែកចាយធានារ៉ាប់រង។
[Photo 3: លោក ជៀប សុភក្រ្ត នាយកប្រតិបត្តិចែកចាយធានារ៉ាប់រង ធ្វើបទបង្ហាញពីផលិតផលថ្មី
ខណៈដែលក្រុមហ៊ុនធានារ៉ាប់រងមួយចំនួន បានផ្តោតលើការការពារអតិថិជនពីរឿងរ៉ាវមិនល្អដែលអាចកើតមានឡើង ផលិតផលគ្រុបមេដប្រូ របស់ ហ្វតតេ ឡាយហ្វ៍ បានពង្រីកតួនាទីរបស់ខ្លួនក្នុងការផ្តល់នូវការគាំទ្រយ៉ាងទូលំទូលាយបន្ថែមទៀតសម្រាប់សុខុមាលភាពរបស់បុគ្គលិក។ ទាំងនេះជា កត្តាចម្បងដែលជម្រុញអោយបុគ្គលិកខិតខំបម្រើការងារអោយអស់ពីសមត្ថភាពរបស់ពួកគេ និងផ្តល់នូវលទ្ធផលវិជ្ជមានសម្រាប់ក្រុមហ៊ុន។ ការទទួលបានអត្ថប្រយោជន៍ជាច្រើនសម្រាប់និយោជិក អាចជួយកសាងវប្បធម៌វិជ្ជមាននៅកន្លែងការងារ និងលើកទឹកចិត្តបុគ្គលិកអោយខិតខំបំពេញការងារអោយអស់ពីសមត្ថភាព។ ទាំងនេះគឺជាការផ្តល់ជូនយ៉ាងពិសេសសម្រាប់និយោជិក ក្នុងការការពារ និងថែទាំបុគ្គលិក ដែលពួកគេប្រៀបបាននឹងទ្រព្យសម្បត្តិដ៏សំខាន់របស់ក្រុមហ៊ុន។ លោក សុភ័ក្រ បានបញ្ជាក់បន្ថែម។
[Photo 4: រូបភាពគណៈអធិបតីយ និងគណៈគ្រប់គ្រង ចូលរួមកម្មវិធី
សម្រាប់ព័ត៌មានបន្ថែមស្តីពីផលិតផល គ្រុបមេដប្រូ ឬ គ្រុបមេដប្រូ ផ្លើស អតិថិជនអាចធ្វើការទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 098 802 802 ឬ ចូលទៅកាន់គេហទំព័ររបស់យើង www.forteinsurance.com/life.
អំពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍
ក្រុមហ៊ុន ហ្វតតេ កំពុងនាំមុខគេក្នុងភាពរីកចម្រើននៃវិស័យធានារ៉ាប់រង និងជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលរីកចម្រើនយ៉ាងឆាប់រហ័ស ក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលកំពុងអភិវឌ្ឍខ្លាំង ជាមួយនឹងចក្ខុវិស័យក្នុងការការពារ និងផ្តល់សិទ្ធិអំណាចដល់មនុស្សគ្រប់រូប នៅក្នុងតំបន់សម្រាប់អនាគតដ៏ល្អប្រសើរ ពោលគឺ មនុស្សម្នាក់ អាជីវកម្មមួយ ក្នុងពេលតែមួយ។
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍ អឹសួរុិនស៍ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2019 ដើម្បីផ្តល់នូវការការពារអាយុជីវិត និងផលិតផលវិនិយោគដែលសក្ដិសមនឹងតម្រូវការ និងសេចក្តីប្រាថ្នារបស់ប្រជាជនកម្ពុជាសម័យទំនើបនាពេលបច្ចុប្បន្ន។ ដោយប្រើប្រាស់បទពិសោធន៍របស់ ហ្វតតេ ក្នុងទីផ្សារក្នុងស្រុកអស់រយៈពេលជាង 20 ឆ្នាំ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍ អឺសួរុិនស៍ មានគោលបំណងធ្វើឱ្យការធានារ៉ាប់រងអាចប្រើប្រាស់បានសម្រាប់គ្រប់គ្រួសារ និងគ្រប់កម្រិតប្រាក់ចំណូល។