ថ្ងៃច័ន្ទ 22 មករា 2024
ហ្វតតេ ឡាយហ្វ៍ អបអរចំណាត់ថ្នាក់ទីផ្សារលេខ១របស់ខ្លួន និងចាប់ផ្តើមឆ្នាំ២០២៤ ក្រោមប្រធានបទ “២៥ឆ្នាំ នៃវឌ្ឍនភាព”
By Forte Life

ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ បានបញ្ចប់ឆ្នាំ២០២៣ ជាមួយនឹង ភាពជោគជ័យដ៏គួរឱ្យកត់សម្គាល់ ដោយទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពចំនួនពីរ ពីស្ថាប័នវាយតម្លៃពានរង្វាន់កម្រិតខ្ពស់ និងមានការទទួលស្គាល់លើឆាកអន្តរជាតិ ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស (International Finance Awards)។ ក្រុមហ៊ុនហ្វតតេ ឡាយហ្វ៍ ទទួលបានកិត្តិនាមជា "ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត រីកចម្រើនលឿនជាងគេ" និង "ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ប្រកបដោយនវានុវត្តន៍ជាងគេ" ដែលនេះសបញ្ជាក់ ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការច្នៃប្រឌិតអ្វីដែលថ្មី និងវឌ្ឍនភាពយ៉ាងលឿនបំផុតនៅក្នុងឧស្សាហកម្មនេះ។

 

 

ក្នុងឱកាសឈានជើងចូលឆ្នាំថ្មីនេះ ហ្វតតេ ឡាយហ្វ៍ បានក្លាយជាក្រុមហ៊ុនដែលមាន បណ្តាញចែកចាយអាជីវកម្មដ៏ចម្រុះ។ ក្នុងរយ:ពេលពេញមួយឆ្នាំ ២០២៣ ក្រុមហ៊ុនបានផ្តល់ការការពារផ្នែកហិរញ្ញវត្ថុដល់អតិថិជនចំនួន ៨៤០,០០០ នាក់ ដែលចំនួននេះស្មើនឹង ៥% នៃប្រជាជនកម្ពុជាសរុប។ ហ្វតតេ​ ឡាយហ្វ៍ក៏ ក្លាយក្រុមហ៊ុនឈានមុខគេមួយ ដែលបានផ្តល់ការការពារអាយុជីវិតដល់និយោជិតកម្ពុជាច្រើនជាងគេនៅទូទាំងប្រទេសផងដែរ។ សមិទ្ធិផលនេះ ក៏ត្រូវបានកំណត់សម្គាល់ដោយផ្អែកលើ ការផ្តល់ផលសំណងជូនទៅអតិថិជនវិញជាង ១០ លានដុល្លារសហរដ្ឋអាម៉េរិក ក្នុងករណីមានមរណភាព និងអត្ថប្រយោជន៍វេជ្ជសាស្រ្ត គិតចាប់តាំងពីឆ្នាំ ២០១៩ មកម៉្លេះ។

 

 

លោក ព្រូ ស៊ីថន អគ្គនាយក ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ បានសម្តែងនូវមោទនភាពចំពោះសមិទ្ធផលទាំងនេះ ដោយមានប្រសាសន៍ថា៖

 

"យើងចាប់ផ្តើម ឆ្នាំ ២០២៤ ជាមួយនឹងការទទួលបានចំណាត់ថ្នាក់ទីផ្សារលេខ១ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលការពារអតិថិជនបានច្រើនជាងគេបំផុតនៅកម្ពុជា។ ទិសស្លោកនៅឆ្នាំនេះ គឺ "២៥ ឆ្នាំនៃវឌ្ឍនភាព" វាបានរំលេចឱ្យឃើញ ពីការប្តេជ្ញាចិត្ត និងភាពជោគជ័យយូរអង្វែងរបស់យើង។ ខ្ញុំសូមថ្លែងអំណរគុណដោយស្មោះ ចំពោះអតិថិជន និយ័តករ ដៃគូរសហការ និងសម្ព័ន្ធក្រុមហ៊ុន ហ្វតតេ គ្រុប សម្រាប់ការបន្តការជឿជាក់ និងការគាំទ្រយ៉ាងពេញទំហឹង។ ភាពជោគជ័យ និងសមិទ្ធផលសំខាន់ៗរបស់ ហ្វតតេ ឡាយហ្វ៍ គឺជាមោទនភាព និងមិនអាចកាត់ផ្តាច់បានឡើយពី សហស្ថាបនិករបស់យើង មកពីប្រទេសសិង្ហបុរី និងកម្ពុជា ដែលបានសម្រេចចិត្តចាប់ផ្តើមបង្កើតក្រុមហ៊ុនធានារ៉ាប់រងទូទៅក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ បន្ទាប់មកបានពង្រីកខ្លួនទៅជាក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចនៅឆ្នាំ ២០១៦ និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតនៅឆ្នាំ ២០១៩។”

 

ផលវិជ្ជមានដែល ហ្វតតេ ឡាយហ្វ៍ ទទួលបាន គឺលើសពីអាជីវកម្ម។ ជាក់ស្តែង នៅឆ្នាំ ២០២៣ កន្លងទៅនេះ ក្រុមហ៊ុនបានដើរតួនាទីយ៉ាងសកម្មក្នុងការគាំទ្រដល់ សហគមន៍ និងសង្គមជាតិ ដែលសកម្មភាពទាំងនោះរួមមាន ការឧបត្ថម្ភគាំទ្រដល់ព្រឹត្តិការណ៍ធំៗមួយចំនួន ទាក់ទងនឹងសុខភាព និងការអប់រំ ព្រមទាំងការចូលរួមចំណែកដល់គម្រោងផ្គត់ផ្គង់ថាមពលពន្លឺព្រះអាទិត្យ តាមសាលារៀនក្នុងខេត្តតាកែវ និងខេត្តស្វាយរៀងផងដែរ។

 

ក្នុងដំណើរឆ្ពោះទៅមុខ លោក ស៊ីថន បានបញ្ជាក់សារជាថ្មី អំពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនចំពោះគោលដៅក្នុងឆ្នាំថ្មី។ លោកបានមានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖

 

"ចំណុចដែលយើងត្រូវផ្តោតក្នុងឆ្នាំ ២០២៤ នេះ គឺនៅតែដើរស្របទៅតាមយុទ្ធសាស្រ្តជារួមរបស់យើងកាលពីឆ្នាំមុនដដែល។ យើងប្តេជ្ញាចិត្តខ្ពស់ក្នុងការផ្តល់ដំណោះស្រាយធានារ៉ាប់រងអាយុជីវិតដ៏សម្បូរបែប ប្រកបដោយភាពច្នៃប្រឌិត និងភាពបត់បែន ជូនទៅដល់ក្រុមគ្រួសារនៅទូទាំងប្រទេសកម្ពុជា ហើយយើងមានបំណងបន្តធ្វើយ៉ាងណាជួយឱ្យវិស័យធានារ៉ាប់រងនេះកាន់តែឆ្ពោះទៅមុខ ក្រោមប្រធានបទ “២៥ឆ្នាំ នៃវឌ្ឍនភាព”៕

 

អំពី ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍

 

ហ្វតតេ ឡាយហ្វ៍ ដែល ជា បុត្រ សម័្ពន្ធ របស់ ក្រុមហ៊ុន ធានា រ៉ាប់រង ហ្វតតេ គឺជា ក្រុមហ៊ុន ធានា រ៉ាប់រង អាយុ ជីវិត ដែល កំពុង រីក លូតលាស់ យ៉ាង ឆាប់ រហ័ស ប្តេជ្ញា ផ្តល់ នូវ ការ ការពារ អាយុ ជីវិត និង ផលិតផល ធានា រ៉ាប់រង វិនិយោគ ដ៏ សម្បូរបែប កើត ចេញ ពី ការ អភិវឌ្ឍ ជា បន្តបន្ទាប់ ផ្អែក លើ បទពិសោធន៍ របស់ ក្រុមហ៊ុន ហ្វតតេ នៅ លើ ទីផ្សារ ក្នុង ស្រុក អស់ រយៈពេល ជាង ២០ឆ្នាំ ដែល ស័ក្តិសម និង ឆ្លើយតប ទៅ តាម តម្រូវ ការ និង បំណង ប្រាថ្នា របស់ ប្រជាជន កម្ពុជា ក្នុង យុគសម័យ ទំនើប។ ហ្វតតេ ឡាយហ្វ៍ ផ្តល់ ជូន នូវ ផលិតផល ប្រកប ដោយ ភាព ច្នៃប្រឌិត តម្លៃ សមរម្យ និង មិន ស្មុគស្មាញ ដែល ជា ជម្រើស ដ៏ ល្អ បំផុត សម្រាប់ លោកអ្នក និង ស្ថាប័ន សាជីវកម្ម រួមមាន៖ ផលិតផល អាយុ ជីវិត លើ គម្រោង គាំពារ, ផលិតផល អាយុ ជីវិត សម្រាប់ ការ សិក្សា, ផលិតផល អាយុ ជីវិត មាន កាល កំណត់ ជាក្រុម, ផលិតផល អាយុ ជីវិត ការពារ ជាក្រុម ទូលំទូលាយ និង ផលិតផល បន្ថែម គ្រុបមេដប្រូ៕

ត្រូវការជំនួយមែនទេ?

សូមទាក់ទងមកកាន់អ្នកជំនាញរបស់យើងខ្ញុំ ដើម្បីស្វែងយល់បន្ថែមតាមរយៈលេខ ០៩៨ ៨០២ ៨០២ ឬធ្វើការស្នើសុំដើម្បីឱ្យក្រុមការងារយើងទាក់ទងទៅលោកអ្នកវិញ យើងនឹងឆ្លើយតបទៅអ្នកវិញឱ្យបានឆាប់តាមដែលអាចធ្វើបាន។
អត្ថបទពាក់ព័ន្ធ
អត្ថបទពាក់ព័ន្ធ