ថ្ងៃព្រហស្បតិ៍ 21 កញ្ញា 2023
អបអរសាទរ ដល់ទីប្រឹក្សាឆ្នើមជាច្រើនរូបរបស់ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ បានបំពេញគ្រប់លក្ខខណ្ឌសម្រាប់ដំណើរកម្សាន្តទៅកាន់ព្រះរាជាណាចក្រថៃឡង់ដ៏
By Forte Life

ភ្នំពេញ៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតហ្វតតេ ឡាយហ្វ៍ ពិតជាមានសេចក្តីសោមនស្សរីករាយ ក្នុងការប្រកាសជាផ្លូវការ អំពីការបំពេញគ្រប់លក្ខខណ្ឌសម្រាប់ដំណើរកម្សាន្តទៅកាន់ប្រទេសថៃ រយ:ពេល៣យប់ ៤ថ្ងៃ នៅដើមខែតុលា ឆ្នាំ២០២៣ខាងមុខនេះ របស់ទីប្រឹក្សាធានារ៉ាប់រងឆ្នើមទាំង២១រូប ក្រោយពីបានចូលរួមប្រកួតប្រជែងយ៉ាងសកម្មក្នុងយុទ្ធនាការ ផ្តល់ការការពារអាយុជីវិត ជូនអតិថិជន។

 

សូមចូលរួមអបអរសាទរ ដល់ទីប្រឹក្សាធានារ៉ាប់រងឆ្នើមទាំង២១ រូប ដែលមានរាយនាមដូចខាងក្រោម៖

 

១. លោក កេត ចំរើន

២. លោកស្រី គុណ សុម៉ាលី

៣. លោក ឃុត សុភក្ដិ

៤. លោក ខុន សុខួច

៥. លោក ឈិត ចាន់រិទ្ធ

៦. លោក ឈឺន សុខ

៧. លោកស្រី ដួន គឹមហេង

៨.​ លោក ឌឿ ឈុនឡាយ

៩.​​ លោកស្រី ថាច់ រ៉ាវី

១០. លោកស្រី ធី លីណា

១១. លោក នព្វ មានិត

១២. លោកស្រី នួន ចាន់នី

១៣. លោកស្រី ផល សុវណ្ណចាន់សន្យា

១៤. លោក ពៅ សុភាព

១៥ លោក ម៉ា វុទ្ធី

១៦. លោកស្រី ម៉ៅ សុខា

១៧. លោក ហ៊ុល ឌីណា

១៨. លោកស្រី ហូយ វេដាណារី

១៩. លោកស្រី ហួយ ស៊ីមន

២០. លោកស្រី ឡាន សុណាន

២១. លោកស្រី អ៊ាប សារ៉ាត់

 

 

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតហ្វតតេ ឡាយហ្វ៍ ពិតជាមានមោទនភាពជាទីបំផុត ចំពោះការខិតខំប្រឹងប្រែងរបស់បងប្អូនជាទីប្រឹក្សាគ្រប់រូប ពិសេសទីប្រឹក្សាឆ្នើមទំាង២១រូប ដែលមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការផ្តល់នូវការប្រឹក្សាយោបល់  និងបង្កើនការយល់ដឹង  ផ្នែកហិរញ្ញវត្ថុ  និងការការពារអាយុជីវិត ជូនដល់អតិថិជនកម្ពុជាជាច្រើនគ្រួសារ។

 

គួរបញ្ជាក់ផងដែរថា វិស័យធានារ៉ាប់រងអាយុជីវិត នៅកម្ពុជា កំពុងមានការលូតលាស់ជាលំដាប់គួរឱ្យកត់សម្គាល់។ រីឯការយល់ដឹងអំពីអត្ថប្រយោជន៍នៃការប្រើប្រាស់សេវាធានារ៉ាប់រងអាយុជីវិត របស់ប្រជាពលរដ្ឋកម្ពុជាក៏មានសន្ទុះកើនឡើងជាបន្តបន្ទាប់។ តាមរយៈការអប់រំផ្នែកធានារ៉ាប់រង និងការពិគ្រោះយោបល់របស់យើង ហ្វតតេ ឡាយហ្វ៍បាននឹងកំពុងបន្តឆ្ពោះទៅរកចក្ខុវិស័យរបស់យើងយ៉ាងខ្ជាប់ខ្ជួនក្នុងការផ្តល់ការការពារ និងផ្តល់សិទ្ធិអំណាចពេញលេញដល់ប្រជាជនកម្ពុជា ក្រោមទិសស្លោក - មនុស្សម្នាក់ អាជីវកម្មមួយ នៅពេលតែមួយ។

 

ពួកយើងជឿជាក់យ៉ាងមុតមាំថា កិច្ចប្រតិបត្តិការរបស់ក្រុមហ៊ុនហ្វតតេ ឡាយហ្វ៍ នៅក្នុងទីផ្សារធានារ៉ាប់រងកម្ពុជា បានធ្វើឱ្យប្រជាពលរដ្ឋជាច្រើនគ្រួសារ និងស្ថាប័នជាច្រើន ទទួលបានការការពារទាំងសុខភាព និងអាយុជីវិត ពិសេសសុវត្ថិភាពហិរញ្ញវត្ថុរបស់ពួកគាត់ និងកំណើនសេដ្ឋកិច្ចកម្ពុជា។

 

ជាថ្មីម្តងទៀត សូមអបអរសាទរ ដល់ទីប្រឹក្សាឆ្នើមទាំង២១រូប ដែលកំពុងត្រៀមខ្លួនធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសថៃ និងសូមជូនពរឱ្យមានសុខភាពល្អ និងសុខសុវត្ថិភាព៕

ត្រូវការជំនួយមែនទេ?

សូមទាក់ទងមកកាន់អ្នកជំនាញរបស់យើងខ្ញុំ ដើម្បីស្វែងយល់បន្ថែមតាមរយៈលេខ ០៩៨ ៨០២ ៨០២ ឬធ្វើការស្នើសុំដើម្បីឱ្យក្រុមការងារយើងទាក់ទងទៅលោកអ្នកវិញ យើងនឹងឆ្លើយតបទៅអ្នកវិញឱ្យបានឆាប់តាមដែលអាចធ្វើបាន។
អត្ថបទពាក់ព័ន្ធ
អត្ថបទពាក់ព័ន្ធ