ដំណឹងដ៏គួរឱ្យរំភើប សម្រាប់អតិថិជនទាំង ធានារ៉ាប់រងទូទៅ និងធានារ៉ាប់រងអាយុជីវិត។ អតិថិជនទាំងអស់នឹងទទួលបានទឹកប្រាក់ត្រឡប់មកវិញ ៨% នៃទំហំបុព្វលាភបណ្ណសន្យាធានារ៉ាប់រង ចាប់ពីថ្ងៃទី ១ ខែកុម្ភៈ ដល់ថ្ងៃទី ២៩ ខែ កុម្ភៈ ឆ្នាំ ២០២៤។ តស់! សូមចូលទៅអានលម្អិតអំពី របៀបដែលលោកអ្នកអាចទទួលបានអត្ថប្រយោជន៍ពីការផ្តល់ជូនដ៏ពិសេសនេះ៖
អតិថិជន ធានារ៉ាប់រងទូទៅរបស់ ហ្វតតេ
លោកអ្នកជាអតិថិជន ធានារ៉ាប់រងទូទៅ ខាងក្រោមនេះគឺជារបៀបងាយៗ ដែលលោកអ្នកអាចទទួលបានទឹកប្រាក់ត្រឡប់មកវិញ ៨%៖
អតិថិជន ធានារ៉ាប់រងអាយុជីវិត របស់ ហ្វតតេ ឡាយហ្វ៍
លោកអ្នកជាអតិថិជន ធានារ៉ាប់រងអាយុជីវិត ខាងក្រោមនេះគឺជារបៀបងាយៗ ដែលលោកអ្នកអាចទទួលបានទឹកប្រាក់ត្រឡប់មកវិញ ៨%៖
សូមកុំឱ្យឱកាសដ៏ពិសេសនេះកន្លងផុតទៅឱ្យសោះ! ដើម្បីធានាអនាគតគ្រួសាររបស់លោកអ្នក ទទួលបាននូវសន្តិភាពផ្លូវចិត្ត តាមរយៈការប្រើប្រាស់ផលិតផលដ៏សម្បូរបែបរបស់ ហ្វតតេ។ ទទួលយកការផ្តល់ជូនដ៏ពិសេសនេះ ចាប់ពីដើមខែ កុម្ភៈ ឆ្នាំ ២០២៤ តទៅ ព្រមទាំងទទួលស្វាគមន៍ ឆ្នាំនាគ ឆ្នាំនៃភាពជឿជាក់។
ព័ត៌មានបន្ថែម និងលក្ខខណ្ឌផ្សេងៗ៖
១. ជាអតិថិជន ធានារ៉ាប់រងទូទៅ និងធានារ៉ាប់រងអាយុជីវិត របស់ហ្វតតេ ជាមួយនឹងបុព្វលាភប្រចាំឆ្នាំ ចាប់ពី ១០០ ដុល្លារ។
២. ជាអតិថិជនរបស់ហ្វតតេ ប្រើប្រាស់ផលិតផលធានារ៉ាប់រងទូទៅមានដូចជា ធានារ៉ាប់រងទូទៅលើរថយន្ត លើសុខភាព ធានារ៉ាប់រងគ្រោះថ្នាក់ផ្ទាល់ខ្លួនជាដើម មិនថាបណ្ណសន្យារ៉ាប់រងបុគ្គល ឬជាក្រុមនោះទេ។
៣. ក្នុងករណីដែលអតិថិជនធានារ៉ាប់រងទូទៅ មានទំហំបុព្វលាភប្រចាំឆ្នាំតិចជាង ១០០ ដុល្លារ អតិថិជនអាចជាវកញ្ចប់ធានារ៉ាប់រងទូទៅពីហ្វតតេបន្ថែមទៀត (ឬប្រើកញ្ចប់ធានារ៉ាប់រងទូទៅ ដែលកំពុងមានសុពលភាពស្រាប់) ដើម្បីបូកបុព្វលាភប្រចាំឆ្នាំទាំងនោះបញ្ចូលគ្នាឱ្យគ្រប់ទៅតាមលក្ខខណ្ឌ។
៤. នៅពេលអតិថិជនធានារ៉ាប់រងទូទៅ ធ្វើការជាវកញ្ចប់ធានារ៉ាប់រងទូទៅបន្ថែមសម្រាប់សមាជិកគ្រួសារ (ត្រូវតែរួមបញ្ចូលខ្លួនឯង) អាចបូកបុព្វលាភប្រចាំឆ្នាំបញ្ចូលគ្នាបាន។
៥. ទំហំបុព្វលាភនៃបណ្ណសន្យាធានារ៉ាប់រងអាយុជីវិតថ្មី ត្រូវតែមានយ៉ាងហោចណាស់ ៤០០ ដុល្លារ (អាចជាការបង់ប្រាក់ប្រចាំឆ្នាំ ប្រចាំឆមាស ឬប្រចាំត្រីមាសក៏បាន)។
៦. អតិថិជនអាចប្រើប្រាស់បណ្ណសន្យាធានារ៉ាប់រងបានច្រើនបណ្ណ ប៉ុន្តែបណ្ណទាំងអស់នោះត្រូវតែអនុម័តនៅក្នុងអំឡុងពេលនៃការផ្តល់ជូន ចាប់ពីថ្ងៃទី ១ ខែកុម្ភៈ ដល់ថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ ២០២៤។
៧. ទឹកប្រាក់ត្រឡប់មកវិញ នឹងត្រូវផ្ញើទៅ តាមរយៈគណនី ABA របស់អតិថិជន។ ករណីដែលអតិថិជន មិនមានគណនី ABA យើងនឹងផ្ញើវទៅតាមតាមរយៈ “True Money” ដោយហ្វតតេ ឡាយហ្វ៍ នឹងធ្វើការរ៉ាប់រងថ្លៃចំណាយលើប្រតិបត្តិការ។
៨. ទឹកប្រាក់ត្រឡប់មកវិញ នឹងត្រូវផ្ញើទៅអតិថិជន ក្នុងរយៈពេល ៣ថ្ងៃ គិតចាប់ពីបណ្ណសន្យាធានារ៉ាប់រងត្រូវបានអនុម័ត។
៩. តម្រូវការផ្សេងៗ (មួយណាក៏បាន)៖
១០. ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរលក្ខខណ្ឌ ឬការផ្តល់ជូន ដោយមិនចាំបាច់ជូនដំណឹងជាមុន។
១១. ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការដកហូតការផ្តល់ជូន ប្រសិនបើរកឃើញថាមានភាពមិនប្រក្រតី។