បង្កើនការការពារបន្ថែមទៀតលើបណ្ណសន្យារ៉ាប់រងអាយុជីវិតមានកាលកំណត់ជាក្រុមរបស់លោកអ្នកជាមួយផលិតផលបន្ថែមគ្រុបមេដប្រូ ។ ផលិតផលបន្ថែមគ្រុបមេដប្រូ ផ្តល់ការធានារ៉ាប់រងយ៉ាងទូលំទូលាយផ្នែកសុខភាពដល់និយោជិតរបស់លោកអ្នក និងអ្នកក្នុងបន្ទុករបស់និយោជិត រហូតដល់ទឹកប្រាក់កំណត់ដែលលោកអ្នកបានជ្រើសរើស។ អត្ថប្រយោជន៍នៃផលិតផលនេះគឺទូទាត់សំណងលើថ្លៃសេវាវេជ្ជសាស្ត្រទាំងឡាយដែលកើតមានឡើង នៅពេលដែលនិយោជិត ឬអ្នកក្នុងបន្ទុករបស់និយោជិតចូលព្យាបាលដោយសម្រាកក្នុងមន្ទីរពេទ្យដែលបណ្តាលមកពីជំងឺ ឬគ្រោះថ្នាក់។ លើសពីនេះ ពួកយើងក៏ផ្តល់ជូនជម្រើសទីតាំងភូមិសាស្ត្រនៃការធានាផងដែរ។
ស្វែងរកព័ត៌មានបន្ថែម ឬទាក់ទង 098 802 802 ថ្ងៃនេះ
ជាមួយនឹងផលិតផលបន្ថែមមេដប្រូ បុគ្គលិករបស់អ្នក និងមនុស្សជាទីស្រលាញ់របស់ពួកគេអាចមានអារម្មណ៍ស្ងប់ចិត្ត ដោយដឹងថាពួកគេមានអាទិភាពទទួលបានអត្ថប្រយោជន៍ដូចខាងក្រោម៖
ថ្លៃសេវាបន្ទប់ គ្រែ និងអាហារប្រចាំថ្ងៃ |
ថ្លៃសេវារថយន្តគិលានសង្គ្រោះបន្ទាន់ |
ថ្លៃសេវាព្យាបាលដោយសម្រាកក្នុងមន្ទីរពេទ្យ |
អត្ថប្រយោជន៍ជាសាច់ប្រាក់សម្រាប់ការព្យាបាលដោយសម្រាកក្នុងមន្ទីរពេទ្យ |
ថ្លៃសេវាវះកាត់ព្យាបាលដោយមិនសម្រាកក្នុងមន្ទីរពេទ្យ |
ថ្លៃសេវាលាងឈាម |
ថ្លៃសេវាព្យាបាលជំងឺមហារីកដោយមិនសម្រាកក្នុងមន្ទីរពេទ្យ |
ថ្លៃសេវាព្យាបាលមុន និងក្រោយការព្យាបាលដោយសម្រាកក្នុងមន្ទីរពេទ្យ |
ថ្លៃសេវាព្យាបាលសង្គ្រោះបន្ទាន់បណ្តាលមកពីគ្រោះថ្នាក់ |
អត្ថប្រយោជន៍ជាសាច់ប្រាក់សម្រាប់ការព្យាបាលដោយមិនសម្រាកក្នុងមន្ទីរពេទ្យ |
ថ្លៃសេវាព្យាបាលផលវិបាកអំឡុងពេលស្ត្រីមានផ្ទៃពោះ |
ថ្លៃសេវាព្យាបាលក្រៅពីផ្នែកវេជ្ជសាស្ត្រ |