ការបណ្តុះបណ្តាល និងអភិវឌ្ឍន៍

យើងបង្ហាត់អ្នកឱ្យកាន់តែប្រសើរជាងមុន
ការបង្កើតធនធាន​មនុស្សច្រើនគឺជាអត្តសញ្ញាណពិសេសរបស់ ក្រុមហ៊ុន ហ្វតតេ។ គោលបំណងរបស់ ហ្វតតេ គឺពង្រឹងសមត្ថភាពបុគ្គល ជម្រុញទឹកចិត្ត ជំនាញ វិជ្ជាជីវៈ និងភាពរីកចម្រើនបុគ្គល ដែលផ្តល់ជូន តាមរយៈកម្មវិធីបណ្តុះបណ្តាលក្នុងប្រទេស និងក្រៅប្រទេស រួមមានគុណវុឌ្ឍិធានារ៉ាប់រង សេវាអតិថិជន ចំណេះដឹងផលិតផល ការសរសេរសំណើអាជីវកម្ម ព័ត៌មានវិទ្យា ការអនុលោមច្បាប់ ការលក់ ការដឹកនាំនិងគ្រប់គ្រង។

ក្រុមហ៊ុន ហ្វតតេ ត្រូវបានតែងតាំងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ក្នុងការរៀបចំការប្រឡងវិជ្ជាជីវៈធានារ៉ាប់រង។ ការប្រឡងទាំងនេះត្រូវបានរៀបចំឡើងជាដៃគូជាមួយវិទ្យាស្ថានធានារ៉ាប់រងម៉ាឡេស៊ី​ (Malaysian Insurance Institute ) និងត្រូវបានទទួលស្គាល់ដោយវិទ្យាស្ថានធានារ៉ាប់រងអង់គ្លេស (UK Chartered Insurance Institute)។

ក្រៅពីគុណសម្បត្តិទាំងនេះ  ក្រុមហ៊ុន ហ្វតតេ ផ្តួចផ្តើមវគ្គសិក្សាតាមប្រព័ន្ធអ៊ីនធឺណេត ដែលជាផ្នែកមួយនៃកម្មវិធីបណ្តុះបណ្តាលជំនាញបុគ្គលិកផងដែរ។

ឱកាសការងារនៅ ក្រុមហ៊ុន ហ្វតតេ

អ្នកជាបុគ្គលដែលយើងចង់បាន!
ហ្វតតេ មិនត្រឹមតែចង់ក្លាយជាជម្រើសក្រុមហ៊ុនដែលអ្នកប្រាថ្នានោះទេ ប៉ុន្តែយើងក៏បានបង្កើតនូវបរិយាកាសការងារមួយដែលជាកន្លែងបុគ្គលិកយើងទាំងអស់អាចសម្រេចបាននូវសក្តានុពលរបស់ខ្លួន និងជាកន្លែងដែលមានការគោរពគ្នា មិនថាបុគ្គល ឬជាសមូហភាព។

ក្លាយជាសមាជិកគ្រួសារ ហ្វតតេ អ្នកនឹង៖

​​

 

01 ជាកម្លាំងចូលរួមជាមួយក្រុមហ៊ុនឈានមុខគេក្នុងវិស័យធានារ៉ាប់រង

02 បម្រើការងារនៅក្នុងក្រុមហ៊ុនមួយដែលរាក់ទាក់ និងបើកទូលាយ ជាមួយលទ្ធផលដ៏រីកចម្រើនរឹងមាំ

03 ក្លាយជាចំណែកមួយនៃក្រុមអ្នកជំនាញវិជ្ជាជីវៈដ៏ខ្លាំងពូកែ

04 លេចធ្លោក្នុងការប្រលូកក្នុងសហគមន៍អន្តរជាតិ

05 ទទួលបានផលប្រយោជន៍ពីបរិយាកាសសិក្សារដ៏រំភើប

06 ទទួលបានអត្ថប្រយោជន៍បុគ្គលិក និងសេវាកម្មផ្សេងៗ

07 មានការទទួលស្គាល់ និងផ្ដល់រង្វាន់លើកទឹកចិត្តសម្រាប់ស្នាដៃការងារឆ្នើម

08 ដើរតួនាទីជាអ្នកទទួលខុសត្រូវចំពោះសង្គមនិងបរិស្ថាន

 ឱកាសការងារនៅ

សាវតា ការងារ

ក្រៅពីសន្ទុះកម្លាំងការងារដ៏សម្បូរបែប ដែលជាភាពលេចធ្លោរបស់ក្រុមហ៊ុន ហ្វតតេ អ្នកអាចទទួលបានបន្ថែម នូវបទពិសោធន៍ឱកាសការងារ និងអាជីពដ៏ទូលំទូលាយ។ 

សូមទាក់ទងមកយើងខ្ញុំនៅថ្ងៃនេះដើម្បីអនាគតដ៏រីករាយរបស់អ្នកតាមរយៈ ៖

នាយកដ្ឋានធនធានមនុស្ស

ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ (កម្ពុជា) ភីអិលស៊ី

អគារវឌ្ឍនៈ ជាន់ទី ១៨ លេខ ៦៦ មហាវិថីព្រះមុនីវង្ស សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

អ៊ីម៉ែល៖ humanresource@forteinsurance.com

ស្វែងរកចំណុចខ្លាំងរបស់អ្នក

01 BUSINESS DEVELOPMENT OFFICER (2 Positions) BASED IN SIHANOKVILLE

02 RECEPTIONIST (1 Position)

03 IT PROGRAMMING OFFICER (2 Positions)

04 DATA INPUT OFFICER (5 Positions)

05 CUSTOMER SERVICE OFFICER (2 Positions)

06 CLIENT SERVICE OFFICER (3 Positions)

សាវតា