ករណីមិនធានា
មរណភាពបណ្ដាលមកពីគ្រប់មូលហេតុ
1. ការធ្វើអត្តឃាត ទោះជាមាន ឬមិនមានវិបត្តិផ្នែកបញ្ញាស្មារតីក្ដី ក្នុងរយៈពេល ២ ឆ្នាំ គិតចាប់ពី
កាលបរិច្ឆេទចេញបណ្ណសន្យារ៉ាប់រង ឬកាលបរិច្ឆេទធ្វើឱ្យមានសុពលភាពឡើងវិញនៃ
បណ្ណសន្យារ៉ាប់រង ដោយយកកាលបរិច្ឆេទណាមួយកើតឡើងក្រោយគេ
2. មរណភាពដែលជាលទ្ធផលនៃការប្រព្រឹត្ត ឬការប៉ុនប៉ងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌមួយ។
ពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍បណ្ដាលមកពីគ្រប់មូលហេតុ
1. រាល់ការប៉ុនប៉ងធ្វើអត្តឃាត ឬការបង្កឱ្យរងរបួសខ្លួនឯងដោយចេតនា មិនថាជាមនុស្សមានឬ
មិនមានវិបត្តិផ្នែកបញ្ញាស្មារតីក្តី
2. មានផ្ទុកមេរោគអេដស៍ ឬមានជំងឺអេដស៍ ឬជំងឺទាំងឡាយណាទាក់ទងជំងឺអេដស៍
3. សង្គ្រាម(ប្រកាសឬមិនប្រកាស) ការឈ្លានពាន សកម្មភាពរបស់សត្រូវបរទេស សង្គ្រាមស៊ីវិល
បដិវត្ដន៍ ការបះបោរ កោលាហលស៊ីវិល បាតុកម្ម កុប្បកម្ម ការវាយប្រហារ ការតវ៉ាប្រឆាំងនឹង
រដ្ឋាភិបាល និងអំពើភារវកម្ម
4. នៅពេលដែលអ្នកត្រូវបានធានារ៉ាប់រងអាយុជីវិតប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ឬកំពុងត្រូវបានតាម
ចាប់ខ្លួន កំពុងត្រូវបានឃុំខ្លួន ឬគេចពីការចាប់ខ្លួន
5. នៅពេលដែលអ្នកត្រូវបានធានារ៉ាប់រងអាយុជីវិតធ្វើដំណើរតាមយន្តហោះ ដែលមិនមាន
អាជ្ញាបណ្ណអាជីវកម្មជាយន្តហោះដឹកជញ្ជូនអ្នកដំណើរ
6. នៅពេលដែកអ្នកត្រូវបានធានារ៉ាប់រងអាយុជីវិត កំពុងបើកបរ ឬជាសមាជិកកំពុងបម្រើការ
នៅលើយន្តហោះណាមួយ
7. នៅពេលដែលអ្នកត្រូវបានធានារ៉ាប់រងអាយុជីវិតបំពេញការងារជាកងកំលាំងប្រដាប់អាវុធ
នគរបាល ឬអ្នកស្ម័គ្រចិត្តនិងចូលរួមក្នុងសង្គ្រាម ឬការបង្ក្រាបបទឧក្រិដ្ឋណាមួយ
8. នៅពេលដែលអ្នកត្រូវបានធានារ៉ាប់រងអាយុជីវិតបានដឹងពីពិការភាពផ្នែកណាមួយនៃរាងកាយ ឬ
មានជំងឺ ឬរបួស ប៉ុន្តែអ្នកត្រូវបានធានារ៉ាប់រងអាយុជីវិតមិនបានប្រាប់ឬជូនដំណឹងក្រុមហ៊ុន
9. របួសដែលកើតឡើងពីសកម្មភាពនៅពេលដែលអ្នកត្រូវបានធានារ៉ាប់រងជីវិតកំពុងស្ថិតនៅក្រោម
ឥទ្ធិពលនៃជាតិអាល់កុលដែលកំណត់ដោយច្បាប់ ឬស្ថិតក្រោមឥទ្ធិពលថ្នាំ ឬគ្រឿងញៀនដែល
មានផលប៉ះពាល់ដល់បាត់បង់សមត្ថភាពក្នុងការគ្រប់គ្រងស្មារតី។
មរណភាព និងពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍បណ្តាលមកពីគ្រោះថ្នាក់
1. អ្នកត្រូវបានធានារ៉ាប់រងអាយុជីវិតប្រព្រឹត្តិបទល្មើសផ្សេងៗ
2. អ្នកត្រូវបានធានារ៉ាប់រងអាយុជីវិតកំពុងស្ថិតនៅក្រោមឥទ្ធិពលនៃជាតិអាល់កុល ថ្នាំ ឬគ្រឿងញៀន
ជាជាងការប្រើប្រាស់ស្របទៅតាមវេជ្ជបញ្ជាដែលចេញដោយវេជ្ជបណ្ឌិត
3. អ្នកត្រូវបានធានារ៉ាប់រងអាយុជីវិតធ្វើឱ្យខ្លួនឯងមានរបួស ទោះបីមាន ឬមិនមានវិបត្តិផ្នែក
បញ្ញាស្មារតី ក្តី
4. អ្នកត្រូវបានធានារ៉ាប់រងអាយុជីវិតចូលរួមជា កងទ័ពជើងទឹក យោធា ឬកងទ័ពអាកាស
5. អ្នកត្រូវបានធានារ៉ាប់រងអាយុជីវិតចូលរួម ហ្វឹកហាត់ ឬប្រកួតកីឡាគ្រោះថ្នាក់ណាមួយ ឬ ជិះ ឬ
បើកបរក្នុងការប្រកួតប្រណាំងណាមួយ
6. អ្នកត្រូវបានធានារ៉ាប់រងអាយុជីវិតធ្វើអត្តឃាតទោះបីមាន ឬមិនមានវិបត្តិផ្នែកបញ្ញាស្មារតីក្តី
7. អ្នកត្រូវបានធានារ៉ាប់រងអាយុជីវិតចូលរួមក្នុងសកម្មភាពហោះហើរ ការហោះហើរ
សំកាំង (hang gliding) ឬសកម្មភាពហោះហើរក្នុងអាកាសណាមួយ លើកលែងតែជា
អ្នកដំណើរទិញសំបុត្រតាមក្រុមហ៊ុនអាកាសចរណ៍ណាមួយ តាមផ្លូវហោះហើរដែលមាន
ការទទួលស្គាល់ ដែលមានកាលវិភាគហោះហើរជាទៀងទាត់
8. មរណភាពបណ្តាលមកពី ឬជាលទ្ធផលនៃសង្គ្រាម ការឈ្លានពាន សង្គ្រាមស៊ីវិល
ឧទាមកម្ម បាតុកម្ម ឬកុប្បកម្ម។